ព័ត៌មានអន្តរជាតិយន្តហោះគ្មានមនុស្សបើករបស់យោធា វាយប្រហារសម្លាប់មនុស្ស ៨៥នាក់ នៅក្នុងភូមិមួយក្នុងប្រទេសនីហ្សេរីយ៉ា
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយប្រហារដ៏សាហាវនេះ បានកើតឡើងនៅក្នុងភូមិ Tudun Biri ភាគខាងជើងរដ្ឋ Kaduna កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យមួយរបស់មូស្លីម។ អ្នកភូមិរាប់សិបនាក់ក៏បានរងរបួស ក្នុងការវាយប្រហារនោះដែរ។ ការិយាល័យរបស់ប្រធានាធិបតី Tinubu បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីទុក្ខសោកចំពោះឧបទ្ទវហេតុនេះ ដែលលោកបានហៅថា ជា “អកុសល គួរឱ្យព្រួយបារម្ភ និងឈឺចាប់” ។ យ៉ាងណាក៏ដោយ កងកម្លាំងទ័ពអាកាសនីហ្សេរីយ៉ា បានបដិសេធការជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យ។…
