ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្វែរការផ្ដោតអារម្មណ៍របស់លោកទៅលើអ៉ីរ៉ង់សាជាថ្មីជាមួយការគំរាមថានឹងប្រើប្រាស់កម្លាំងយោធាវាយអ៉ីរ៉ង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្វែរការផ្ដោតអារម្មណ៍របស់លោកទៅលើអ៉ីរ៉ង់សាជាថ្មីជាមួយការគំរាមថានឹងប្រើប្រាស់កម្លាំងយោធាវាយអ៉ីរ៉ង់ ឱ្យទ្រោមខ្លួន ប្រសិនបើតេហេរ៉ង់មិនព្រមទទួលយកលក្ខខណ្ឌជាច្រើនរបស់លោក ក្នុងនោះមានទាំងការចុះកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ទេនោះ។ «ពេលវេលាជិតអស់ហើយ សម្រាប់អ៉ីរ៉ង់ចរចាលើកិច្ចព្រមព្រៀងរបៀបនេះ»។ នេះជាការគំរាមរបស់លោក ត្រាំ កាលពីថ្ងៃទី២៨ ខែមករា។ ក្រុមអ្នកវិភាគយល់ថាលោក ត្រាំ និងអ៉ីស្រាអែលទំនងជាកំពុងសម្លឹងឃើញថាពេលនេះជាឱកាសល្អបើកការវាយប្រហារដែលនាំទៅរកការដួលរលំរបបដឹកនាំអ៉ីរ៉ង់ និងការប្រែប្រួល តុល្យភាពអំណាចនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក៏ប៉ុន្តែ ការបង្ខំឱ្យអ៉ីរ៉ង់ទាល់ច្រកអាចនឹងបង្កហានិភ័យផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។ តាមរយៈការវាយប្រហារកាលពី ខែមិថុនា ឆ្នាំ២០២៥ លើអ៉ីរ៉ង់ និងការវាយប្រហារក្នុងខែមករានេះលើវ៉េណេស៊ុយអេឡាដើម្បីចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ លោក…
