Month: January 2026

អត្ថប្រយោជន៍របស់បច្ចេកវិទ្យាចំពោះវិស័យពាណិជ្ជកម្ម

អត្ថប្រយោជន៍របស់បច្ចេកវិទ្យាចំពោះវិស័យពាណិជ្ជកម្ម នៅក្នុងសម័យឌីជីថលបច្ចុប្បន្ន បច្ចេកវិទ្យាបានក្លាយជាចំណុចស្នូលសម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម។ មិនថាជាអាជីវកម្មតូច មធ្យម ឬធំទេ ការប្រើប្រាស់បច្ចេកវិទ្យាដោយមានប្រសិទ្ធភាពអាចជួយបង្កើនចំណូល កាត់បន្ថយចំណាយ និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ។ បច្ចេកវិទ្យាមិនត្រឹមតែជួយសម្រួលការងារប្រចាំថ្ងៃទេ ប៉ុន្តែថែមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការរីកចម្រើនអាជីវកម្មផងដែរ។ ✅ ១. បង្កើនប្រសិទ្ធភាព និងល្បឿនការងារប្រព័ន្ធឌីជីថលអាចជួយធ្វើការងារជាច្រើនដោយស្វ័យប្រវត្តិ ដូចជា គណនេយ្យ ការគ្រប់គ្រងស្តុក ការចេញវិក្កយបត្រ និងការទូទាត់ប្រាក់។ វាធ្វើឱ្យការងារដំណើរការលឿន ត្រឹមត្រូវ និងកាត់បន្ថយកំហុសពីមនុស្ស។ https://sophattechnology.com/members/order_now?id=319 ✅ ២. កាត់បន្ថយចំណាយ និងបង្កើនចំណេញការប្រើ software និងប្រព័ន្ធអនឡាញអាចកាត់បន្ថយការចំណាយលើក្រដាស…

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្វែរការផ្ដោតអារម្មណ៍របស់លោកទៅលើអ៉ីរ៉ង់សាជាថ្មីជាមួយការគំរាមថានឹងប្រើប្រាស់កម្លាំងយោធាវាយអ៉ីរ៉ង់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្វែរការផ្ដោតអារម្មណ៍របស់លោកទៅលើអ៉ីរ៉ង់សាជាថ្មីជាមួយការគំរាមថានឹងប្រើប្រាស់កម្លាំងយោធាវាយអ៉ីរ៉ង់ ឱ្យទ្រោមខ្លួន ប្រសិនបើតេហេរ៉ង់មិនព្រមទទួលយកលក្ខខណ្ឌជាច្រើនរបស់លោក ក្នុងនោះមានទាំងការចុះកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ទេនោះ។ «ពេលវេលាជិតអស់ហើយ សម្រាប់អ៉ីរ៉ង់ចរចាលើកិច្ចព្រមព្រៀងរបៀបនេះ»។ នេះជាការគំរាមរបស់លោក ត្រាំ កាលពីថ្ងៃទី២៨ ខែមករា។ ក្រុមអ្នកវិភាគយល់ថាលោក ត្រាំ និងអ៉ីស្រាអែលទំនងជាកំពុងសម្លឹងឃើញថាពេលនេះជាឱកាសល្អបើកការវាយប្រហារដែលនាំទៅរកការដួលរលំរបបដឹកនាំអ៉ីរ៉ង់ និងការប្រែប្រួល តុល្យភាពអំណាចនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក៏ប៉ុន្តែ ការបង្ខំឱ្យអ៉ីរ៉ង់ទាល់ច្រកអាចនឹងបង្កហានិភ័យផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។ តាមរយៈការវាយប្រហារកាលពី ខែមិថុនា ឆ្នាំ២០២៥ លើអ៉ីរ៉ង់ និងការវាយប្រហារក្នុងខែមករានេះលើវ៉េណេស៊ុយអេឡាដើម្បីចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ លោក…

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី។ លោក នួន ផារ័ត្ន បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងាររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ លោក តាន់ ប៊ុនហុង បានធ្វើរបាយការណ៍ពីលទ្ធផលនៃអង្គសន្និបាតសម្រេចបានថា ឆ្នាំសិក្សា២០២៤-២០២៥ មន្ទីរអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការដៃគូ ក្នុងការកៀរគរសម្ភារសិក្សា ដើម្បីផ្តល់ដល់កុមារ…

រដ្ឋមន្ត្រីការបរទេសអាស៊ានគាំទ្រការបញ្ចប់ភាពតានតឹងព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

បន្ទាប់ពីការថ្លែងរបស់លោក រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចែករំលែកការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី។ ភាគីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពឱ្យបានពេញលេញចំពោះដំណើរការផ្លូវច្បាប់ និងការទូត ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដោយស្របតាមច្បាប់អន្តរជាតិ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ប្រធានអាស៊ានបានឱ្យដឹងថា «យើងស្វាគមន៍ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយបានអំពាវនាវឱ្យមានការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពរបស់ខ្លួន ដោយមានគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់ទាំងមូល»។ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃវិធានការដែលបានឯកភាពគ្នាទាំងអស់ ស្របតាមអាណត្តិរបស់ខ្លួន។ សេចក្តីប្រកាសបានបន្ថែមថា…

You missed