Category: ព័ត៌មានសេដ្ឋកិច្ច

Lamour App៖ បណ្តាញសង្គមបច្ចេកវិទ្យាជំនាន់ថ្មី ដែលរួមបញ្ចូលការកម្សាន្ត និងឱកាសបង្កើតប្រាក់ចំណូលក្នុងកម្មវិធីតែមួយ

រាជធានីភ្នំពេញ៖ នៅក្នុងយុគសម័យឌីជីថលដែលបច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃ កម្មវិធីទូរស័ព្ទដៃជំនាន់ថ្មី Lamour App ត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់កម្ពុជា ដោយផ្សារភ្ជាប់រវាងពិភពកម្សាន្ត ការធ្វើពាណិជ្ជកម្ម និងឱកាសបង្កើតប្រាក់ចំណូលយ៉ាងមានប្រសិទ្ធភាព។ 👉 ទស្សនា និងចុះឈ្មោះ៖ https://lamourapp.com/members/for_you?v=103 ការកម្សាន្តឥតដែនកំណត់ជាមួយ Short Videos Lamour App ផ្តល់ជូននូវបទពិសោធន៍ថ្មីស្រឡាងក្នុងការទស្សនា និងចែករំលែកវីដេអូខ្លីៗ (Short Videos) ប្រកបដោយភាពរស់រវើក។ អ្នកប្រើប្រាស់អាចរីករាយជាមួយមាតិកាកម្សាន្តជាច្រើនទម្រង់ រួមទាំងវីដេអូសម្រស់ បទចម្រៀង និងស្តាយល៍ប្លែកៗពីសំណាក់បង្កើតមាតិកា (Content Creators)…

ការ​ជាប់គាំង​រឿង​ប្រាក់​ឈ្នួល​៖ កម្ពុជា​កំណត់​ប្រាក់​ឈ្នួល​អប្បបរ​មាឆ្នាំ​២០២៧ ត្រឹម ២១២ ដុល្លារ បន្ទាប់ពី​ សម្តេច នាយក​រដ្ឋមន្ត្រី​បន្ថែម ២ ដុល្លារ

សេចក្តី​សង្ខេប​៖ រដ្ឋាភិបាល និង​និយោជក​លើកឡើង​ថា ការ​សម្រេច​នេះ​មាន​តុល្យ​ភាព​រវាង​ថ្លៃ​ចំណាយ​ក្នុង​ជីវភាព​រស់នៅ និង​ភាព​ប្រកួត​ប្រជែង ខណៈ​តំណាង​សហជីព​ចាត់ទុក​ការ​ដំឡើង​នេះ​ថា​មិនទាន់​គ្រប់គ្រាន់​ក្នុង​ពេល​ដែល​ការ​ចំណាយ​ក្នុង​គ្រួសារ​កើនឡើង​។ កម្ពុជា​បាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់​ដេរ ស្បែក​ជើង ផលិតផល​ធ្វើ​ដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​២០២៧ ចំនួន​២១២​ដុល្លារ ក្នុង​មួយ​ខែ បន្ទាប់ពី​ សម្តេច នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែត បាន​បន្ថែម​២​ដុល្លារ ទៅ​លើ​តួលេខ​ដែល​ក្រុមប្រឹក្សា​ជាតិប្រាក់​ឈ្នួល​អប្បបរមាបាន​អនុម័ត​។ ការ​សម្រេច​នេះ​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​ត្រី​ភាគី​ចុងក្រោយ​របស់​ក្រុមប្រឹក្សា​កាលពី​ម្សិល​មិញ ដែល​ក្នុង​នោះ​តំណាង​និយោជក​បាន​ស្នើ​រក្សា​ប្រាក់​ឈ្នួល​នៅ​ត្រឹម ២១០ ដុល្លារ ខណៈ​តំណាង​កម្មករ​បាន​ស្នើដំឡើង ១៥ ដុល្លារ ដល់ ២២៥…

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។ ខ្ញុំសង្ឃឹមថាការបើកឱ្យធ្វើចរាចរណ៍សម្រាប់ស្ពាននេះក្នុងពេលឆាប់ៗនេះ នឹងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងជីវភាពរស់នៅរបស់ប្រជាជន។ Glad to know that the Cambodia-China Mekong Kratie Friendship Bridge in Kratie Province is 98.87% completed. Looking forward to its early opening to…

កម្ពុជាត្រៀមខ្លួនដើម្បីរក្សានិរន្តរភាពកំណើននាំចេញបើទោះបីជាមានការកាត់បន្ថយពន្ធ

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) កាលពីម្សិលមិញបានអះអាងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច និងមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីរក្សាកំណើននៃការនាំចេញនៅលើទីផ្សារអន្តរជាតិ។ លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធកំពុងធ្វើការយ៉ាងសកម្មដើម្បីធានានូវចីរភាព និងការប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសបន្ទាប់ពីការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩។ ពាក់ព័ន្ធនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបានមានប្រសាសន៍ថា កម្ពុជាមានយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ លោក ម៉ូនីកា មានប្រសាសន៍ថា…

រៀនចិញ្ចឹម កន្ធាយ

សត្វកន្ធាយ ជាប្រភេទសត្វទឹកសាប អាចរស់នៅ ក្នុងត្រពាំង ស្រះ បឹងបួរ ព្រែក ប្រឡាយ នានា នៅទូទាំងប្រទេសកម្ពុជាយើង។ កន្ធាយ​ក៏ត្រូវបាន​​យកមកធ្វើជាអាហារផងដែរ​ ដោយសារ តម្រូវការ ហូបចុកកើនឡើង ការស្វែងរកកន្ធាយ ធម្មជាតិ មានការពិបាក ដូច្នេះ ហើយ ធ្វើ​ឲ្យកសិករ ចាប់ផ្តើមចិញ្ចឹមសត្វកន្ធាយ ដើម្បីផ្គត់ផ្គង់ទីផ្សារ​ ក្នុងស្រុក​ កន្ធាយមិនសូវពិបាកចិញ្ចឹមតែក៏ទាមទារ​​ការយកចិត្តទុកដាក់​ខ្ពស់​ ហើយការចិញ្ចឹមវិញសូមមើលដូចតទៅ ៖ ការជ្រើសរើសពូជ ត្រូវជ្រើសរើសកូនពូជណា ដែលមានកម្លាំងមាំមួន កូនដែលមានរូបរាងស្អាតល្អ…

​កសិផល​កម្ពុជានាំចេញ​បាន​កើន​ឡើង​ដល់​ ​៤​,​៣​ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំមុន​

​របាយការណ៍​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​បាន​នាំចេញ​កសិផល​ចំនួន​ ​៨​,​៤​ ​លាន​តោន​កាលពីឆ្នាំមុន​ ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ ​៤​,​៣​ ​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ការ​នាំចេញ​ផលិត​ផល​កសិកម្ម​បាន​ធ្លាក​់ចុះ​ក្នុង​បរិមាណ​ជិត​ ​២​ ​ភាគរយ​ក្នុង​បរិមាណ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។​ ផលិតផល​សំខាន់​ៗ​ដែល​កម្ពុជា​នាំចេញ​រួម​មាន​ ​អង្ករ​ ​ចេក​ ​ស្វាយ​ ​ដំឡូងមី​ ​គ្រាប់ស្វាយ​ចន្ទី​ ​ពោត​ ​ប្រេង​ដូង​ ​ម្រេច​ ​និង​ថ្នាំជក់​។​ ​ការនាំចេញ​អង្ករ​ ​និង​ស្រូវ​ទទួល​បាន​៥​៦​៧​លាន​ដុល្លារ​ ​និង​៩​៣​៩​លាន​ដុល្លារ​រៀងៗខ្លួន​ ​។​ ​ការនាំចេញ​កសិផល​មិនមែន​អង្ករ​មាន​តម្លៃ​ ​២​,​៨​ ​ពាន់​លាន​ដុល្លារ​។​…

កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ចំនួន​ ​៦​៥​៦​.​០​០​០​ ​តោន​ ​​រកចំណូល​បាន​ ​៨​៣​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ នេះ

កម្ពុជា​រកចំណូល​បាន​៨​៣​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ពី​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​ ​ធ្លាក់ចុះ​ ​១​៦​,​៩​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ ​នេះ​បើ​តាម​របាយការណ៍​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា​កាលពី​ថ្ងៃចន្ទ​។​ ​របាយការណ៍​នេះ​បាន​អោយ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ចំនួន​ ​៦​៥​៦​.​០​០​០​តោន​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ធ្លាក់ចុះ​ ​៧​,​៦​ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​ ប្រហែល​ ​៦​១​៨​.​០​០​០​ ​តោន​ ​ឬ​ ​៩​៤​,​២​ ​ភាគរយ​នៃ​គ្រាប់ស្វាយ​ចន្ទី​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​។​ ​លោក​ អ៊ួ​ន​ ​ស៊ី​ឡុ​ត​ ​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​បាន​លើកឡើង​ថា​ ​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​គឺជា​សញ្ញា​ល្អ​សម្រាប់​ឧស្សាហកម្ម​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​របស់​កម្ពុជា​ ​ព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​ការ​កើន​ឡើង​នៃ​ចំនួន​សហគ្រាស​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​នៅ​កម្ពុជា​។​ ​លោក​បាន​បន្ត​ថា​ “​សហគ្រាស​ក្នុងស្រុក​កាន់តែ​ច្រើន​បាន​ទិញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​យកមក​កែច្នៃ​ដែល​នាំ​ឱ្យ​ការនាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​ធ្លាក់ចុះ​។​ ​ស្វាយចន្ទី​…

នៅដើមឆ្នាំ២០២៤ ផ្លូវប្របមាត់សមុទ្រ ឆ្ពោះទៅឆ្នេរអង្កោល ខេត្តកែប នឹងស្ថាបនារួចរាល់ជាស្ថាពរ

ខេត្តកែប៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវប្របមាត់សមុទ្រប្រវែងជាង១១គីឡូម៉ែត្រ ពីកំពង់ផែទេសចរណ៍កោះទន្សាយ ឆ្ពោះទៅកាន់ ឆ្នេរខ្សាច់អង្កោល ខេត្តកែប នឹងក្រាលកៅស៊ូ រួចរាល់មុនដំណាច់ឆ្នាំ២០២៣ ហើយសម្រេចទាំងស្រុង នៅដើមឆ្នាំ២០២៤។ លោក ឡឹម ប៊ុនលេង អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវមួយខ្សែនេះបានឱ្យដឹងថា ពេលនេះ ក្រុមការងារ បានចាក់ក្រាលកៅស៊ូស្រទាប់ទី១ ស្ទើរសម្រេច១០០ភាគរយហើយ គឺនៅតែ ប្រមាណ៩០០ម៉ែត្រទៀតប៉ុណ្ណោះ។ ចំណែកស្រទាប់ទី២ សម្រេចការចាក់ក្រាលបានប្រវែង ៣.០០០ ម៉ែត្រហើយ។ លោកអះអាងថា ការងារក្រាលកៅស៊ូ…

រសួងវប្បធម៌ ចេញមកបញ្ជាក់ ចំពោះករណីសាងសង់ប្រាសាទអង្គរចម្លង នៅថៃ

ថ្មីៗនេះ ពលរដ្ឋកម្ពុជាមួយចំនួន បានបញ្ចេញប្រតិកម្ម ក៏ដូចជាចែករំលែក និងបង្ហោះការមិនពេញចិត្តតាមបណ្ដាញសង្គម ចំពោះការបន្តគម្រោងសាងសង់ ប្រាសាទសីហនគរ របស់វត្តភូម៉ានហ្វា នៅភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ ដែលប្រាសាទមានលក្ខណៈស្រដៀងទៅនឹងប្រាសាទអង្គរវត្ត របស់កម្ពុជា។ ក្នុងនោះ ក៏មានមតិខ្លះ លើកជាចម្ងល់ ហេតុអ្វីក្រសួងសមត្ថកិច្ចកម្ពុជា មិនអើពើ ឬហាក់នៅស្ងៀមចំពោះករណីនេះ? បណ្ឌិត ស៊ុំ ម៉ាប់ រដ្ឋលេខាធិកា និងអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ ដឹងថា…

អង្គរ​របស់​ប្រទេស​កម្ពុជា​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត ៧០ ម៉ឺន​នាក់​ក្នុង​រយៈពេល ១១ ខែ

សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ បានឱ្យដឹងថា ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាបានចុះបញ្ជីភ្ញៀវទេសចរបរទេសចំនួន 699,996 នាក់ក្នុងអំឡុងពេល 11 ខែដំបូងនៃឆ្នាំ 2023 កើនឡើង 211 ភាគរយពីចំនួន 225,191 នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឧទ្យានបុរាណរកចំណូលបាន 32.54 លានដុល្លារពីការលក់សំបុត្រក្នុងអំឡុងខែមករាដល់ខែវិច្ឆិកា កើនឡើង 261 ភាគរយពី 9 លានដុល្លារពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រព័ត៌មានរដ្ឋរបស់សហគ្រាសអង្គរ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា នៅក្នុងខែវិច្ឆិកា តែមួយ អង្គរបានស្វាគមន៍ជនបរទេសចំនួន 97,426 នាក់ ដែលរកចំណូលបាន 4.66…

Sophat Technology ផ្តល់ជូននូវជាប្រព័ន្ធ គ្រប់គ្រងការលក់ទំនិញអនឡាញ

យើងគឺជាប្រព័ន្ធ គ្រប់គ្រង ដ៏ល្អមួយនៅក្នុងប្រទេសកម្ពុជាដែលធ្វើអោយអតិថិជនច្រើនជោគជយ័។ ទំនាក់ទំនងមកយើងដើម្បីធ្វើការប្រឹក្សាយោបល់ពីអ្នកជំនាញដោយភ្ទាល់ តាមរយៈ លេខ : 066 66 55 23/ 010 66 55 23/ 092 66 55 23 ប្រពន្ធ័គ្រប់គ្រង បណ្តាញទីផ្សារ Network Marketing ប្រពន្ធ័គ្រប់គ្រង ការលក់ និង ប្រពន្ធ័គ្រប់គ្រង Sales Management System…

ពិធីបុណ្យ​សមុទ្រ​នឹង​រៀបចំ​ធ្វើ​នៅ​ខេត្ត​កែប​ ​ចាប់ពី​ ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៣​ ​ខែ​ធ្នូ​

ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ថា​ ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៣​ ​ខែ​ធ្នូ​ ​នៅ​ខេត្ត​កែប​។​ ​ឆ្នាំនេះ​ជា​លើក​ទី​១​០​ដែល​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ​និង​ជា​លើក​ទី​៣​ដែល​ខេត្ត​កែប​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​មួយ​នេះ​។​​ ខេត្ត​កែប​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំង​៤​ដែល​ស្ថិតនៅ​តាម​ឆ្នេរសមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​។​ ការ​បញ្ជាក់​ពី​កាល​ប​ច្ឆេ​ទ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នេះ​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ទាក់ទង​នឹង​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​កាលពី​ថ្ងៃចន្ទ​។​ ​លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​និង​ជា​ប្រធាន​គណ​:​កម្មការ​អន្តរ​ក្រសួង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១​០​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ជាមួយ​ក្រសួង​ស្ថា​ប​័ន្ធ​ពាក់ព័ន្ធ​ ​ដើម្បី​ត្រួតពិនិត្យ​លើ​ផែន​ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​។​ ​លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ទេសចរណ៍​ ​បាន​លើកឡើង​ថា​ ​ឆ្លងកាត់​ពិធីបុណ្យ​សមុទ្រ​លើក​នេះ​សម្រាប់​ខេត្ត​កែប​ជំរុញ​និង​លើក​ក​ម្ពស់វិ​ស​័​យ​ទេសចរណ៍​កាន់តែ​មាន​ភាព​មមាញឹក​បន្ថែម​ទៀត​តាមរយៈ​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៅកាន់​អ្នកទេសចរ​អំពី​សក្តានុពល​ដែល​ខេត្ត​មាន​ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ពេល​ខាងមុខនេះ​។​ ​លោក​បាន​ដាក់​គោលដៅ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​នេះ​ ​គឺ​ត្រូវតែ​មាន​ភាព​សប្បាយរីករាយ​និង​អស្ចារ្យ​តាមរយៈ​ការ​បង្កើត​កម្មវិធី​សប្បាយ​ផ្សេងៗ​ ​សកម្មភាព​ក​ម្សាន្ត​ចម្រុះ​ ​ទាំង​ពេលថ្ងៃ​និង​ពេលយប់​ចាប់​ពី​ថ្ងៃ​ទី​១​ ​ដល់​ទី​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​។​ ​លោក​រដ្ឋមន្ត្រី​រំពឹង​ថា​៖​…

​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខេត្តកំពត​កើន​ភ្ញៀវ​ទេស​ចរ​​​​នាំ​គ្នា​មក​លេងយ៉ាង​​ច្រើន​កុះករ

ខេត្តកំពត ៖ ក្នុង​រយ​:​ពេល​៣​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​-​ឆ្ងាយ​បាន​ជាង​៩៦.០០០​នាក់ ដែល​មានការ​កើនឡើង​ប្រមាណ​២៤,៥២% បើ​ប្រៀបធៀប​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំ២០២២​ ។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុ​ល បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​គិត​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ភ្ញៀវ​​ទេសចរ​មក​ពី​តាម​បណ្តា​ខេត្ត​-​រាជធានី​ចំនួន​៩៦.៥៦៥​នាក់ បាន​ចូល​មក​សម្រាកលំហែ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍ និង​កន្លែង​កម្សាន្ត​នានា​ក្នុង​ខេត្តកំពត ។ លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា ចំនួន​ភ្ញៀវ​ទេសចរ​ឆ្នាំ​នេះ គឺ​មានការ​កើនឡើង​ប្រមាណ​២៤,​៥២% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២២​។…

You missed