សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មានក្នុងករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង….
ខេត្តបន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ បានប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានអាខោនតិកតុក(TikTok) ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលបានផ្សព្វផ្សាយបំពុលថា មានករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង។ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា៖ «ចេញផ្សាយបំផុលមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ ….! នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន»។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ជនទាំងឡាយ រួមទាំងអង្គការសង្គមស៊ីវិលនានាផងដែរ…
