Day: October 11, 2023

យោធាអ៉ីស្រាអែល អះអាងថាអ្នកស្លាប់ក្នុងការវាយប្រហាររបស់ហាម៉ាស កើនដល់ជាង ១,២០០នាក់

(ហ្ស៊េរុយសាឡិម)៖ អ្នកនាំពាក្យយោធាអ៉ីស្រាអែល នៅថ្ងៃពុធ ទី១១ ខែតុលានេះបាននិយាយថាចំនួនជនជាតិអ៉ីស្រាអែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន បានកើនដល់ជាង ១,២០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ នៅក្នុងសារជាវីដេអូមួយ វរសេនីយ៍ទោនៃកងកម្លាំងការពារជាតិអ៉ីស្រាអែល លោក Jonathan Conricus បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១,២០០នាក់ ហើយក្នុងនោះភាគច្រើនជាជនស៊ីវិល»។ គួរបញ្ជាក់ថា នៅខាងតំបន់ហ្កាហ្សាឯណោះវិញ មានមនុស្សជាង ៩០០នាក់ហើយបានស្លាប់នៅក្នុងការវាយប្រហារសងសឹកពីសំណាក់ អ៉ីស្រាអែល និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស។ ក្រុមហាម៉ាសក៏ត្រូវបានគេរាយការណ៍ដែរថាបានចាប់មនុស្សជាច្រើនជាង ១០០នាក់ ជាចំណាប់ខ្មាំង ក្នុងនោះមានទាំងពលរដ្ឋអាមេរិក៕

ប្រធានាធិបតីប៉ាឡេស្ទីនត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃទី ៩ ខែតុលាដែលបាននិយាយថាប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី។   ទីភ្នាក់ងារសារព័ត៌មាន RBC របស់រុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Abdel Hafiz Nofal ដែលបាននិយាយថាភាគី “បានឈានដល់កិច្ចព្រមព្រៀងដែលលោក Abbas នឹងមកទីក្រុងម៉ូស្គូ” ។ លោកបាននិយាយថា “យើងកំពុងរង់ចាំសេចក្តីថ្លែងការណ៍ផ្លូវការពីវិមានក្រឹមឡាំងពីប្រទេសរុស្ស៊ីអំពីពេលដែលដំណើរទស្សនកិច្ចនឹងប្រព្រឹត្តទៅ” ។ លោកក៏បានចែករំលែកជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីថា ភាគីទាំងពីររក្សា “ទំនាក់ទំនងប្រចាំថ្ងៃ”។ កាលពីថ្ងៃទី ៩ ខែតុលា (ម៉ោងក្នុងស្រុក) អ៊ីស្រាអែលបានដាក់ការបិទផ្លូវទាំងស្រុងនៃតំបន់ Gaza…

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា មនុស្សជិតដល់២០០,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់ Gaza Strip គិតចាប់តាំងពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុម Hamas ទៅលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានជំរុញឱ្យអ៉ីស្រាអែលឆ្លើយតបវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងយ៉ាងចាស់ដៃលើតំបន់នេះ។ ទីភ្នាក់ងារមនុស្សធម៌ OCHA របស់ UN បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ចំនួនមនុស្សរត់ភៀសខ្លួន បានកើនឡើងយ៉ាងគំហុកនៅទូទាំងតំបន់ Gaza…

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ក្រុមចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលនៅក្នុងប្រទេសអ៉ីរ៉ាក់ និងយេម៉ែន ដែលមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយអ៉ីរ៉ង់បានគំរាមវាយប្រហារលើមូលដ្ឋានទ័ព របស់សហរដ្ឋអាមេរិក ដោយប្រើគ្រាប់មីស៊ីល និងយន្ដហោះដ្រូន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើអន្តរាគមន៍គាំទ្រអ៉ីស្រាអែល នៅក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស ក្នុងតំបន់ Gaza ដែលកំពុងបង្ហាញពីសញ្ញារាលដាលកាន់តែធំ។ ការគំរាមខាងលើកើតមានឡើង ចំពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សន្យាបង្កើនការគាំទ្រទ្វេដងទៅដល់អ៉ីស្រាអែល នៅក្នុងឆ្លើយតបទៅនឹងការវាយប្រហារ របស់ក្រុមហាម៉ាស និងសន្យាផងដែរពីការបង្កើនការផ្ដល់អាវុធបន្ថែម បន្ទាប់ពីបានដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង នាវាចម្បាំង និងយន្ដហោះចម្បាំងបន្ថែមទៅកាន់ សមុទ្រមេឌីទែររ៉ាណេខាងកើត…

ស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ

ភ្នំពេញ : អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ៖ ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែលក៏បានត្រៀមជើងការបានយ៉ាងល្អដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។ ទី២៖ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលក៏បានអះអាងដែរថា ពេលនេះស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។ ទី៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់មិនថាយប់ឬថ្ងៃឡើយចំពោះសុខទុក្ខរបស់សិស្សនិស្សិតខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រុមការងារដែលជាសេនាធិការរបស់សម្តេចធិបតីដែលដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា…

នាយករដ្ឋមន្ត្រីអីស្រាអេល លោក​ Benjamin Netanyahu ​បានប្រកាសថា ប្រទេសនេះនឹង ត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអីរ៉ង

នាយករដ្ឋមន្ត្រីអីស្រាអេល លោក​ Benjamin Netanyahu ​បានប្រកាសថា ប្រទេសនេះនឹង ត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអីរ៉ង នៅក្នុងពេលដែល ទឹកដីអីស្រាអែល កំពុងតែរងការគំរាមកំហែង ។ សារព័ត៌មាន​ AFP បាផសាយថា នៅក្នុងសន្និសីទ្ធកាសែត​នាថ្ងៃទី​១២ខែធ្នូ ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រី ណេតានយ៉ាងហូ​ ត្រូវបានអ្នកសារព័ត៌មានសួរថា «បន្ទាត់ក្រហម​»​ដែលអីស្រាអែល​បានកំណត់ ដើម្បីបើកការវាយប្រហារអីរ៉ង លោកបញ្ជាក់ថា «បន្ទាត់ក្រហមគឺជាការស្លាប់រស របស់យើងខ្ញុំ »។លោកបន្តទៀតថា យើងនឹងធ្វើនៅអ្វីចាប់បាច់បំផុតដើម្បី​ការពារអីស្រាអែល ប្រឆាំង និងអីរ៉ង ដែលមានបំណងបំផ្លាញ ទឹកដីអីស្រាអែល…