ការជាប់គាំងរឿងប្រាក់ឈ្នួល៖ កម្ពុជាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ ត្រឹម ២១២ ដុល្លារ បន្ទាប់ពី សម្តេច នាយករដ្ឋមន្ត្រីបន្ថែម ២ ដុល្លារ
សេចក្តីសង្ខេប៖ រដ្ឋាភិបាល និងនិយោជកលើកឡើងថា ការសម្រេចនេះមានតុល្យភាពរវាងថ្លៃចំណាយក្នុងជីវភាពរស់នៅ និងភាពប្រកួតប្រជែង ខណៈតំណាងសហជីពចាត់ទុកការដំឡើងនេះថាមិនទាន់គ្រប់គ្រាន់ក្នុងពេលដែលការចំណាយក្នុងគ្រួសារកើនឡើង។ កម្ពុជាបានកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៧ ចំនួន២១២ដុល្លារ ក្នុងមួយខែ បន្ទាប់ពី សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែម២ដុល្លារ ទៅលើតួលេខដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុម័ត។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំត្រីភាគីចុងក្រោយរបស់ក្រុមប្រឹក្សាកាលពីម្សិលមិញ ដែលក្នុងនោះតំណាងនិយោជកបានស្នើរក្សាប្រាក់ឈ្នួលនៅត្រឹម ២១០ ដុល្លារ ខណៈតំណាងកម្មករបានស្នើដំឡើង ១៥ ដុល្លារ ដល់ ២២៥…
