រាជធានីភ្នំពេញ ÷ ខណ្ឌសែនសុខ ខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនបានភ្លាមៗ ខណៈសពយុវជនដែលស្លាប់ មានកាន់កាំបិតជាប់ដៃផងដែរ បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំង នាម៉ោង០៩:១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ។ សាក្សីដែលឃេីញហេតុការណ៍ប្រាប់ថា ដំណើររឿងនេះ គឺមានបុរសពីនាក់ឈ្លោះគ្នា ប្រកែកគ្នាពេញហ្នឹង ហើយបុរសជាគូកនបានរត់បាត់ម្នាក់ ហើយជនរងគ្រោះដែលកាន់កាំបិត គាត់នៅមានភ្លើងកំហឹង គាត់ក៏ទៅរករឿងសមត្ថកិច្ចដែលគាត់កំពុងបំពេញការងារយាមកាមនៅទីនោះ ! ហើយជនរងគ្រោះមិនដឹងជាបានកាំបិតមកពីណា? ក៏ទៅរករឿងសមត្ថកិច្ចម្នាក់នោះ ហើយខាងសមត្ថកិច្ចគាត់បានបាញ់គំរាមចំនួនពីគ្រាប់ កុំអោយជនរងគ្រោះដើរចូល តែជនរងគ្រោះមិនខ្លាច ក៏សមត្ថកិច្ចសម្រេចចិត្តបាញ់ចំ ពោះ ដើម្បីការពារខ្លួនតែជាអកុសលបណ្ដាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិត នេះជាដំណឹងបឋមដែលក្រុមការងារខ្មែរអីុប៊ូក (KHMEREBOOK NEWS) ទទួលបានមុននេះបន្តិច ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចខណ្ឌសែនសុខ កំពុងធ្វេីការតាមជំនាញ ។ព័ត៍មានបឋម Post navigation នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រថយន្តដឹកទំនិញធុនធំបើកបុករះបន្តកន្ទុយគ្នាហើយជ្រុលទៅបុកម៉ូតូពីក្រោយនិងកិនអូសជិត១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់