សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរឹងមាំរវាងកងទ័ពកម្ពុជា និងហ្វីលីពីន ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងយោធានេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

 

 

 

 

 

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសជំនួបជាមួយ ឧត្តមសេនីយ៍ឯក Roy M. Galido អគ្គមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ នាព្រឹកមិញនេះ។

 

លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយឯក Roy M. Galido និងគណៈប្រតិភូរបស់លោក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវ និងប្រយុទ្ធក្នុងទីក្រុង។ លោកបានវាយតម្លៃខ្ពស់ចំពោះកម្មវិធីហ្វឹកហ្វឺនដើម្បីពង្រឹងសមត្ថភាព និងបទពិសោធន៍របស់កងទ័ពកម្ពុជា បន្ថែមលើសមត្ថភាពប្រយុទ្ធក្នុងព្រៃដែលមានកន្លងមក។

លោកប្រធានព្រឹទ្ធសភាក៏បានកត់សម្គាល់ពីសក្តានុពលនាំចេញកសិផលរបស់កម្ពុជា ជាពិសេសក្នុងការផ្គត់ផ្គង់អាហារទៅកាន់ទីផ្សារហ្វីលីពីន និងបានគូសបញ្ជាក់ពីឱកាសបន្ថែមទៀតក្នុងការពង្រឹងភាពជាដៃគូកម្ពុជា-ហ្វីលីពីនក្នុងវិស័យផ្សេងៗទៀត។

ចំណែក លោកឧត្តមសេនីយ៍ឯក Roy M. Galido បានសម្តែងការកោតសរសើរចំពោះការចែករំលែករបស់លោក ហ៊ុន សែន និងបានគូសបញ្ជាក់ពីភាពពាក់ព័ន្ធនៃយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ដែលជាគំរូសម្រាប់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅភាគខាងត្បូងប្រទេសហ្វីលីពីន។

ឧត្តមសេនីយឯក Roy M. Galido ក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កងទ័ពហ្វីលីពីនក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា រួមទាំងការហ្វឹកហ្វឺនរួមគ្នានាពេលអនាគត និងសកម្មភាពចែករំលែកចំណេះដឹង ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed