Month: July 2025

លោក ហ៊ុន សែន៖ ចំណងមិត្តភាពកងទ័ពកម្ពុជា-ហ្វីលីពីន រឹងមាំ នឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរឹងមាំរវាងកងទ័ពកម្ពុជា និងហ្វីលីពីន ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងយោធានេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។           ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសជំនួបជាមួយ ឧត្តមសេនីយ៍ឯក Roy M. Galido អគ្គមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ នាព្រឹកមិញនេះ។   លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយឯក Roy M. Galido និងគណៈប្រតិភូរបស់លោក…

គណៈរដ្ឋមន្ត្រីកម្ពុជា អនុម័តលើឯកសារសំខាន់ៗចំនួន៤

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ដែលធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងឯកសារសំខាន់ៗចំនួន៤។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅរសៀលថ្ងៃនេះ ឯកសារដែលត្រូវបានអនុម័តរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា; សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS); សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល ២០២៦-២០២៨; និងសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០២៥-២០៣០។ សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិល ដែលមាន ២៥ ជំពូក និង ១០៤ មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងក្របខ័ណ្ឌច្បាប់សម្រាប់ការគ្រប់គ្រង…

កម្ពុជាប្តេជ្ញាប្រែក្លាយអតីតកាលដ៏ឈឺចាប់ ទៅជាសារនៃសន្តិភាព

ប្រជាពលរដ្ឋរាប់ពាន់នាក់មកពីគ្រប់មជ្ឈដ្ឋានបានប្រមូលផ្តុំគ្នានៅរសៀលថ្ងៃសុក្រនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញដើម្បីអបអរសាទរជាផ្លូវការនៃព្រឹត្តិការណ៍ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា លោកស្រី ពេជ ចន្ទមុនី្ន។ ថ្លែងក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងស្មារតីចងចាំ យុត្តិធម៌ ឯកភាពជាតិ និងសន្តិភាពយូរអង្វែង។ លោកបានសង្កត់ធ្ងន់ថា ដំណើររបស់កម្ពុជា ពីប្រទេសដែលបន្លាចដោយអំពើប្រល័យពូជសាសន៍ និងសង្រ្គាម ទៅជាប្រទេសមួយដែលសម្គាល់ដោយសន្តិភាព និងការអភិវឌ្ឍន៍ គឺជាគំរូដ៏មានឥទ្ធិពលសម្រាប់ពិភពលោក។ ការប្រារព្ធពិធីនេះធ្វើឡើងបន្ទាប់ពីមានការចុះបញ្ចីនៃទីតាំងសំខាន់ៗចំនួនបីដែលទាក់ទងនឹងរបបខ្មែរក្រហមក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងសម័យប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលបានធ្វើឡើងកាលពីសប្តាហ៍មុននៅទីក្រុងប៉ារីសប្រទេសបារាំង។…

ទីតាំងប្រាសាទតាមាន់ធំក្លាយជាចំណុចក្ដៅដែលទាមទារការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់

កម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ស្រាយបំភ្លឺករណីជម្លោះពាក្យសម្ដីនៅប្រាសាទតាមាន់ធំរវាងទេសចរជនជាតិខ្មែរនិងទាហានប៉ារ៉ាថៃកាលពីថ្ងៃអង្គារ។ ជាមួយនឹងឧបទ្ទវហេតុដដែលៗនៅប្រាសាទតាមាន់ធំស្ថិតក្នុងខេត្តឧត្តរមានជ័យ ពេលនេះនៅតំបន់នោះក្លាយជាចំណុចក្ដៅដែលទាមទារការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់បំផុត។ ទាហានខ្មែរនិងទាហានថៃបានប៉ះទង្គិចពាក្យសម្ដីយ៉ាងតឹងសរសៃកនិងរុញច្រានគ្នាមួយប្រាវនៅចំណុចប្រាសាទតាមាន់ធំកាលពីថ្ងៃអង្គារ ក្រោយពីទាហានប៉ារ៉ាថៃម្នាក់រារាំងស្ត្រីជាជនជាតិខ្មែរម្នាក់ឡើងទៅទស្សនាប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍បំភ្លឺកាលពីថ្ងៃអង្គារថា ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរម្នាក់ក៏មិនសប្បាយចិត្តរហូតនាំដល់ការភាន់ច្រឡំនិងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃម្នាក់នោះបានហាមឃាត់ស្ត្រីជាជនជាតិខ្មែរនោះឡើងទៅទស្សនាប្រាសាទតាមាន់ធំ។ លោកស្រីបន្ថែមថា ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជានិងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ លោកស្រីបានបញ្ជាក់ថា៖ «ភ្លាមនោះមេបញ្ជាការទាហានទាំងសងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា ពោលគឺមិនប៉ះពាល់ដល់ការទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ»។